(រតនគិរី)៖ ឃឹម ស្រាង ភេទប្រុស មានអាយុ ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អស់រយៈពេលជាច្រើនឆ្នាំកន្លងផុត ស្រាង នៅតែចងចាំមិនភ្លេចពីរឿងរ៉ាវដែលកើតឡើងនាសម័យខ្មែរក្រហម និងការងារ ជាអ្នកធ្វើជីលេខមួយរបស់គាត់។ ប្អូនប្រុសរបស់ ស្រាង ម្នាក់ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រ និងបាត់ខ្លួនរហូតមក ធ្វើឲ្យ ស្រាង យល់ថារបបខ្មែរក្រហម គឺជារបបមួយដ៏ឃោរឃៅ។ នៅឆ្នាំ១៩៧៤ ស្រាង បានសឹក និងរៀបកា […]...