ខ្ញុំឈ្មោះ ខឹម ខាន់ ហៅ សំអាង[1] ភេទប្រុស មានអាយុ៣៨ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៨)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ តំបន់២៣(បច្ចុប្បន្នក្នុងខេត្តស្វាយរៀង) ភូមិភាគបូព៌ា។ ខ្ញុំ​មានឪពុកឈ្មោះ ខឹម ជាម និងម្ដាយឈ្មោះ ចាន់ សួន។ ខ្ញុំមានប្រពន្ធឈ្មោះ ធូ សាមិត ដែលមាននាទីផ្នែកតម្បាញនៅស្វាយរៀង ព្រមទាំងមានកូនចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់។[2] នៅខែឧសភា ឆ្នាំ១៩៧៥ កែវ អាន គឺជាគណៈអចិន្រ្តៃយ៍តំ […]...