(កំពត)៖ ខ្វៃ ឆុន អាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ឆុន មានឪពុកឈ្មោះ ខ្វៃ រួញ និងម្ដាយឈ្មោះ ឃុន ហិន។ នៅមុនឆ្នាំ១៩៧០ ឆុន បានឈប់រៀនត្រឹមថ្នាក់ទី៣ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ឆុន បានធ្វើស្រែចម្ការជាមួយឪពុកម្ដាយ និងបានរៀបការជាមួយប្តីឈ្មោះ គុណ ញីម។ ឆុន មានកូនបួននាក់ រួមមាន ឈ្មោះ ឆាយ ត៉េ, ឆាយ យ៉េត, ឆាយ ដេង និងឆាយ ឌី។ នៅឆ្នាំ១៩៧០ បន្ទ […]...