ខ្ញុំឈ្មោះ ប៊ុន លីម[1] អាយុ៦១ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំ មានមុខរបរជាអ្នកឡើងត្នោត។ ខ្ញុំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ ខ្ញុំមានប្រពន្ធឈ្មោះ គឹម ម៉ន អាយុ៥០ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនស្រី២នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងឆ្នាំទី៤ នៅទីក្រុងភ្នំពេញ។ នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត។ ​ […]...