ខ្ញុំឈ្មោះ យ៉ាន់ ស៊ែល[1] ជនជាតិខ្មែរ ភេទប្រុស មានអាយុ៣១ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៨)។ ខ្ញុំរស់នៅភូមិព្រែកតាអី ឃុំព្រែកតាអី ស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ យ៉ាន់ តែម និង ម្ដាយឈ្មោះ រៀម ញ៉ែម។ ខ្ញុំមានប្រពន្ធឈ្មោះ នៅ សារិន មានទីកន្លែងកំណើតនៅភូមិព្រៃដំឡូង ឃុំពោធិរាជ ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្ថិតនៅស្រុកស្វាយជ្រំ) តំបន់២៣។ ខ្ញុំមានកូនចំនួន៤នាក់ គឺស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំត្រូ […]...