សុក វី[1](ឈ្មោះបដិវត្តន៍៖ ណាង) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ វី មានឪពុកឈ្មោះ ស្រ៊ុន លឹមសុន និងម្ដាយឈ្មោះ គុយ យី។ វី គឺជាកូនទី១ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ នៅវ័យកុមារ វី រៀនបានថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលមានរដ្ឋប្រហារកើតឡើង វី ឈប់រៀន និងត្រលប់មកជួយការងារស្រែចម្ការឪពុកម្ដាយ​​។ បន្ទាប់មកប្រទេសជាតិបានធ្លាក់ចូលក្នុងភ្លើងសង […]...