(កំពត)៖ តុប អ៊ក ភេទប្រុស កើតក្នុងឆ្នាំ១៩៤៤ មានអាយុ ៧៨ឆ្នាំ​ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អ៊ក មានឪពុកឈ្មោះ តុប ឃុត, ម្ដាយឈ្មោះ ហែម ព្រីង និងមានបងប្អូនប្រាំបីនាក់។ គាត់មានប្រពន្ធឈ្មោះ សោម សន និងកូនចំនួន១០នាក់ ក្នុងនោះស្លាប់បីនាក់។ នៅរបបខ្មែរក្រហម កូនប្រុសរបស់គាត់ម្នាក់ស្លាប់ ដោយសារខ្មែរក្រហមចាប់បញ្ជូនទៅធ្វើជាកងទ័ព។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អ៊ក បានបួស និងរៀនត្រឹមថ្នាក់ទី៥ […]...