ប្រាសាទព្រះវិហារនៅក្នុងប្រទេសកម្ពុជា៖ សន្តិភាពពិភពលោក
“ការប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។ នីតិវិធីផ្លូវច្បាប់ផ្តល់ជាវិធីសាស្ត្រមួយក្នុងការដោះស្រាយជម្លោះ ដោយមិនចាំបាច់ប្រើប្រាស់ប្រដាប់អាវុធ។ ហេតុនេះ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីការគ្រប់គ្រងលើប្រាសាទព្រះវិហារ បានផ្តល់ជាមូលដ្ឋានស្របច្បាប់ជា សកលសម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាព និងយុត្តិធម៌ រវាងប្រទេសថៃនិងប្រទេសកម្ពុជា ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រឈមទៅនឹងបញ្ហានៅតាមបណ្តោយព្រំដែនរួមគ្នារបស់ខ្លួន។ ការប៉ុនប៉ងបន្ទាបតម្លៃ ឬផ្លាស់ប្តូរដោយបង្ខំទៅលើសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានសម្រេចដោយ អនុលោមទៅតាមច្បាប់ នឹងបង្កជាការប្រេះឆាយ៉ាងធ្ងន់ធ្ងរ ដែលមិនមែនតែចំពោះទំនាក់ទំនងរវាងប្រទេសថៃនិងប្រទសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះបទដ្ឋានក្នុងតំបន់ និងសកលលោក ដែលចាំបាច់សម្រាប់អនាគតរួមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។”
ឆាំង យុ
នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥